
កាលបរិច្ឆេទ: ១១ មីនា ២០២៦ / កសិកម្ម / Author : ATH Sokren
និស្សិតចំនួន៣៧ក្រុមមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៩នៅកម្ពុជាបានចុះឈ្មោះចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ត្នោតមាសឆ្នាំ២០២៦ ដែលប្រធានបទសម្រាប់ឆ្នាំនេះគឺៈ «ការច្នៃប្រឌិតភេសជ្ជៈប្រូប៊ីយូទិកប្រកបដោយនវានុវត្តន៍ចេញពីវត្ថុធាតុដើមក្នុងស្រុកនៅកម្ពុជា»
“Innovative probiotic drink with raw materials from the terroirs of Cambodia”។
ការប្រកួតប្រជែងដើម្បីជំរុញលើកកម្ពស់ការងារស្រាវជ្រាវរបស់សិស្សនិស្សិត
ពានរង្វាន់ត្នោតមាសដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៨ ដោយមូលនិធិគីណាល់ មានគោលបំណងជំរុញលើកទឹកចិត្តឱ្យមានការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងចំណោមនិស្សិតផ្នែកក្សេត្រសាស្ត្រ និងផ្នែកកសិ-ចំណីអាហារ។
បង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង មូលនិធិគីណាល់មានបេសកកម្មលើកកម្ពស់សាមគ្គីភាពរវាងមនុស្សគ្រប់ជំនាន់ លើកកម្ពស់ធនធានមនុស្ស និងប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា។
ដោយផ្តោតលើភាពច្នៃប្រឌិតរបស់យុវជនជុំវិញផលិតផលកសិកម្មក្នុងស្រុក មូលនិធិមានបំណងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ជនបទ និងការលើកកម្ពស់ផលិតកម្មជាតិ។
ត្នោតមាស ២០២៦ : ផ្តោតសំខាន់លើភេសជ្ជៈប្រូបាយអូទិក «ផលិតនៅកម្ពុជា»
សម្រាប់ការប្រកួតឆ្នាំ២០២៦ ប្រធានបទដែលបានជ្រើសរើសគឺ «ការច្នៃប្រឌិតភេសជ្ជៈប្រូប៊ីយូទិកប្រកបដោយនវានុវត្តន៍ចេញពីវត្ថុធាតុដើមក្នុងស្រុកនៅកម្ពុជា»។
ដំបូងឡើយ ក្រុមនីមួយៗត្រូវកំណត់អត្តសញ្ញាណវត្ថុធាតុដើមក្នុងស្រុកមួយ ឬច្រើនដែលសមស្របសម្រាប់បង្កើតភេសជ្ជៈប្រូបាយអូទិក ឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ ដោយប្រើប្រាស់ដំណើរការបំលែងប្រកបដោយភាពច្នៃប្រឌិត និងផ្អែកលើវិទ្យាសាស្ត្រ ដើម្បីទទួលបានផលិតផលដែលមានគុណភាព ទាំងរូបរាងខាងក្រៅ ទាំងក្លិន ទាំងរសជាតិ និងមានប្រយោជន៍ដល់សុខភាព។
បេក្ខជនទាំងអស់ត្រូវបង្កើតដំណើរការផលិតដែលអាចអនុវត្តបាននៅកម្រិតសហគ្រាសធុនតូច និងមធ្យម ឬឧស្សាហកម្ម ដោយគោរពបរិស្ថាន និងគោលការណ៍នៃកសិកម្មប្រកបដោយចីរភាព ស្របពេលជាមួយគ្នានោះដែរក៏ត្រូវបង្កើនផលិតភាព និងគ្រប់គ្រងថ្លៃផលិតឱ្យបានល្អ។
ជាចុងក្រោយ ពួកគេត្រូវផ្តល់ការវិភាគលើថ្លៃដើម ដើម្បីវាយតម្លៃលើសក្តានុពលក្នុងការដាក់លក់ភេសជ្ជៈរបស់ពួកគេនៅលើទីផ្សារ។
ថាមពលដែលមានរួចទៅហើយ
ចាប់តាំងពីការចាប់ផ្តើមរហូតមកទល់ពេលនេះ បេក្ខជនចូលរួមប្រកួតដណ្តើមពានរង្វាន់ត្នោតមាសបានកើនឡើងជាលំដាប់ៈ ១៩ ក្រុមក្នុងឆ្នាំ២០១៧-២០១៨ - ២៧ក្រុមក្នុងឆ្នាំ២០១៨ -២០១៩ - ៣៦ក្រុមក្នុងឆ្នាំ២០១៩-២០២០ - ៣៩ក្រុមក្នុងឆ្នាំ២០២២-២០២៣ - ៣៤ក្រុមក្នុងឆ្នាំ ២០២៣-២០២៤ និង ៦០ក្រុម ឬនិស្សិតចំនួន២៨៦នាក់សម្រាប់ឆ្នាំ២០២៤-២០២៥ ដែលប្រធានបទផ្តោតលើការច្នៃប្រឌិតបច្ចេកទេសជុំវិញផ្លែស្វាយ។
ប្រធានបទផ្សេងៗទៀតមានដូចជា លើកកម្ពស់ផលិតផលចេក ផលិតផលនៃ «ការកែច្នៃអាហារ» របស់កម្ពុជា ប្រហុកដែលអាចនាំចេញបាន និងរុក្ខជាតិដែលមានគុណប្រយោជន៍សម្រាប់សុខភាព ទាំងអស់នេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នាក្នុងការផ្សារភ្ជាប់ការងារស្រាវជ្រាវរបស់សាកលវិទ្យាល័យទៅនឹងចំណេះជំនាញរបស់កសិករ និងឱកាសធ្វើពាណិជ្ជកម្មទាំងលើទីផ្សារក្នុងស្រុក និងលើទីផ្សារអន្តរជាតិ។
ប្រតិទិន និងព័ត៌មានលម្អិតជាក់ស្តែង
បេក្ខជនមានពេលរហូតដល់ថ្ងៃទី៣០ មេសា ដើម្បីផ្ញើសំណេរគម្រោងរបស់ខ្លួន មុនពេលគណៈមេប្រយោគជ្រើសរើសអ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៥ ខែឧសភា។ បន្ទាប់មកក្រុមដែលត្រូវបានជ្រើសរើសនឹងមានរយៈពេលច្រើនខែដើម្បីបញ្ចប់ការងារស្រាជ្រាវរបស់ពួកគេ និងរៀបចំបទបង្ហាញផ្ទាល់មាត់ នៅវគ្គផ្តាច់ព្រ័ត្រត្រូវបានគ្រោងទុកនៅថ្ងៃទី ២៩ ខែសីហា និងពិធីប្រគល់ពានរង្វាន់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦៕
គីណាល់ប៊ូមចូលរួមក្នុងកម្មវិធីរត់ប្រណាំង « Unity Fun Run » របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ថ្នាំរិតគីណាល់ប៊ូមសម្រួលដល់ការចុករោយសាច់ដុំរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមបានបង្ហាញខ្លួនក្នុងកម្មវិធីរត់ប្រណាំងមនុស្សធម៌ Unity Fun Run ដែលរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ដើម្បីសុខភាពមនុស្សគ្រប់គ្នា។
អ្នកចូលរួមប្រមាណ២២៤នាក់ ដែលមានអាយុពីម្ភៃទៅហុកសិបឆ្នាំ មករត់ដើម្បីបុព្វហេតុមនុស្សធម៌នៅលើចម្ងាយផ្លូវពីប្រាំទៅដប់គីឡូម៉ែត្រ។
មានវត្តមាននៅទីកន្លែងផ្ទាល់ដើម្បីណែនាំផលិតផលថ្នាំរិតគីណាល់ប៊ូម លោក សុខ ហួម៉េង អ្នកគ្រប់គ្រងផលិតផលនៅនាយកដ្ឋានម៉ាកាធីងនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានពន្យល់ថា កីឡាករភាគច្រើនបានស្គាល់គីណាល់ប៊ូមរួចទៅហើយ ជាពិសេសគឺកីឡាករអាជីព។
គីណាល់ប៊ូមមានប្រសិទ្ធភាពរហ័សទាន់ចិត្ត មិនស្អិត មិនប្រលាក់ដៃ និងធ្វើឱ្យប្រឡាក់សម្លៀកបំពាក់ ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការចុករោយសាច់ដុំ ជាពិសេសនៅមុន និងក្រោយពេលធ្វើសកម្មភាព។
កីឡាករទាំងអស់ដែលបានចុះឈ្មោះចូលរួមរត់ប្រណាំងសុទ្ធតែទទួលបានគីណាល់ប៊ូមម្នាក់មួយប្រអប់ដើម្បីលាបកម្តៅសាច់ដុំមុននឹងរត់ ស្របតាមអនុសាសន៍របស់គណៈកម្មាធិការរៀបចំការប្រកួត៕